วันอาทิตย์ที่ 4 ธันวาคม พ.ศ. 2559

<<ក្នុងភាពបរាជ័យ ក៏មានចំនុចល្អ>>
អ្នកដឹងទេថាភាពបរាជ័យធ្វើអោយអ្នកក្លាយជាមនុស្សរឹងពឹងកើនឡើងៗ
សង្គមបច្ចុប្បន្ននេះពេញទៅដោយការប្រលងប្រជែងគ្នា តាំងតែងពីក្មេងរហូតដល់ចាស់ យើងបានទទួលការបង្គាប់អោយយើងមានគោលដៅដែលត្រូវអាស្រ័យភាពជំនះឈ្នះអ្នកដ៏ទៃៗអោយបានដូចបំណង 
យើងសាកសម្លឹងមើលមិត្តឬអ្នកជិតខាងយើង និងឃើញថាអ្នកទាំងនោះជាអ្នកមិនព្រមចុះចាញ់ ពួកគេមិនខុសទេ តែបើជាអ្នកមានចំណេះដឹងខ្ពងខ្ពស់ គេតែងតែធ្វើគ្រប់បែបគ្រប់យ៉ាង ដើម្បីបាននៅភាពជំនះ គឹតតែម្យាងគត់គឹឈ្នះ និងឈ្នះ តែបើគេមានភាពរាជ័យ គេនិងធន់មិនបាន ហើយនិងព្យាយាមរកផ្លូវដែលបានមកភាពជ័យជំនះ មិនថាផ្លូវនោះល្អឬអាក្រក់នោះទេ នេះហើយគេហៅថាមនុស្សមានរោគមិនព្រមចុះចាញ់
រោគមិនព្រមចុះចាញ់នេះជារោគដែលធ្ងន់ធ្ងណាស់ ឧទាហរ រឿងស្នេហា បើអ្នកដែលមានរោគមិនព្រមចុះចាញ់ ខកចិត្តនិងស្នេហា​ គេនិងមានប្រតិកម្មឈឺចិត្តយ៉ាងធ្ងន់ធ្ងណាស់ ហើយគេនិងអាចរកផ្លូវដោះស្រាយដោយការព្រៃផ្សៃផ្សេងៗ ដូចដែលយើងបានឃើញតាមពត៍មានចុះផ្សាយរាល់ថ្ងៃ
ហេតុអ្វីទៅ......ក៏ព្រោះថាគេមិនដែលស្គាល់តាមភាពពិតរបស់សត្វលោក ក្នុងឆាកជីវិតយើងមិនអាចមានភាពជោគជ័យរហូតបាននោះទេ ឆាកជីវិតខ្លះយើងគួតែស្គាល់ពាក្យថាចុះចាញ់ តែមិនមែនមានន័យថាយើងមិនស៊ូនោះទេ
ហ្គេមឆាកជីវិត...គឹជាហ្គេមដែលខុសផ្លែកពីហ្គេមដ៏ទៃៗ រួមទាំងហ្គេមធុរកិច្ចនានា ដែលអ្នកលេងស្ពោះទៅរកគោលដៅ និងយកជ័យជំនះតែម្យាង តែហ្គេមជីវិតការចុះចាញ់ខ្លះ ក៏អាចក្លាយទៅជារឿងមានតម្លៃជាការជោគជ័យ
យើងធ្លាប់សួរខ្លួនឯងខ្លះទេថា បើយើងឈ្នះ ឈ្នះ និងឈ្នះ ដោយមិនស្គាល់ចុះចាញ់និង វាអាចសាងភាពខូចខាតរវាងមិត្តភាពរបស់យើង ឬធ្វើអោយមានសត្រូវកើនឡើង តែបើយើងព្រមទទួលចុះចាញ់ខ្លះ ដើម្បីរក្សាមិត្តភាពដ៏ល្អ ខ្ញុំគឹតថាគួតែព្រមទទួលចុះចាញ់ ពី.Wira Thy piku